Online Khmer Magazine

អានអត្ថបទអប់​រំ កំសាន្ត ពត៏មានទាន់ចិត្ត​ សិល្បះ សុខភាព ចំណេះដឹង រឿងកំប្លែង ប្រឡោមលោកល្បីៗ កំណាព្យ និងហេតុការណ៏ក្នុងសង្គម នៅទីនេះ។​

  • Home
  • កម្រងគេហទំព័រ
  • តំណ
  • ទំនាក់​ទំនង
  • អំពីម្ចាស់​ទំព័រ

ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប៉ុន្មាន​គ្រប់គ្រាន់?

Posted by admin on Tuesday, June 23rd 2009   

Digg it

Bookmark it

Stumble it

ផ្ញើរទៅមិត្តភក្តិ

23
Jun

អាហារ​ពេលព្រឹក​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព។ ប៉ុន្តែ​បើ​យើង​ក្រោក​យឺត​ហើយ ៣ ម៉ោង​ក្រោយ​ទើប​បាន​ហូប​អាហារ​ពេលព្រឹក​នោះ តើ​នៅ​មាន​ប្រសិទ្ធភាព​ទៀត​ទេ? ឬ បើ​ល្អ​ជាង​នេះ យើង​ហូប​អ្វី​បន្តិច​នៅ​ពេល​ក្រោក​ពី​ដំណេក?

ដំណោះស្រាយ៖

អាហារ​ពេលព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ខួរក្បាល និង​រាងកាយ។ អាហារ​ពេលព្រឹក​មួយ​ពេល​ដែល​គ្រប់គ្រាន់ នឹង​ផ្ដល់​ថាមពល​ដល់​ខួរក្បាល​អាច​​ជួយ​ឲ្យ​យើង​បាន​ឆ្លាតវៃ​ជាង។ ទទួលទាន​អាហារ​ពេលព្រឹក គឺ​ជួយ​ឲ្យ​កូឡេស្តេរ៉ូល​មាន​ចំនួន​ល្អ ព្រមទាំង​ជួយ​សម្រួល​បរិមាណ​អាហារ​ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​មួយ​ថ្ងៃ​ ពេញ។ មនុស្ស​ដែល​មិន​ហូប​អាហារ​ពេលព្រឹក នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទម្ងន់​ ឬ ធាត់​ខ្លាំង។

អាហារ​ពេលព្រឹក​គឺ​ជា​អាហារ​ដែល​អ្នក​ទទួលទាន​ដំបូង​បំផុត​ក្នុង​មួយ​ ថ្ងៃ បើ​ទោះ​ជា​យើង​ហូប​អាហារ​ពេល​ល្ងាច​មុន​នេះ ៨ ឬ​១៥​ម៉ោង​ក៏ដោយ។

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​អាច​ចលនា ឬ ធ្វើ​ការ​បាន ១២​ម៉ោង ឬ ច្រើន​ជាង​នេះ នៅ​ពេល​យប់​មិន​បាន​ហូប​អ្វី​ទាំង​អស់​នោះ គឺ​ដោយសារ​រាង​កាយ​យើង​កំពុង​ប្រើប្រាស់​ថាមពល​តិច ដោយ​ដេក ឬ​​អនុវត្ត​ការងារ​ដែល​ត្រូវ​អង្គុយ​ធ្វើ។ កោសិកា​ទាំងឡាយ​​តែង​ធ្វើការ ទោះ​ជា​កំពុង​ដេកលក់​ស្កប់​​ក៏ដោយ​ ដូច្នេះ​រាងកាយ​នៅ​តែ​ប្រើប្រាស់​ថាមពល។ ប៉ុន្តែ​ពេល​នេះ​រាងកាយ​អាច​ប្រើប្រាស់​នូវ​ចំនួន​ជាតិ​ធាត់​ដែល​បាន​ស្តុក​ ទុក ព្រមទាំង​ជាតិ​ក្លីកូហ្សែន (Glycogen) ដែល​មាន​ក្នុង​ថ្លើម​ផង​ដែរ។ នៅ​ពេល​ព្រឹក បន្ទាប់ពី​មិន​បាន​ហូប​អ្វី​មួយ​យប់​នោះ ជាតិ​ក្លីកូហ្សែន​ក្នុង​​ថ្លើម នឹង​នៅ​សល់​ជាតិ​ជាង​ធម្មតា។ ទទួលទាន​អាហារ​ពេលព្រឹក​វា​នឹង​បង្កើត​ឡើង​វិញ​នូវ​សារជាតិ​ទាំង​នេះ។

មនុស្ស​មួយ​ចំនួន​មិន​ហូប​អាហារ​ពេលព្រឹក​ តែ​មាន​អារម្មណ៍​ហេវ។​ ប៉ុន្តែ​បែបនេះ​វា​នឹង​ប្រើប្រាស់​ជាតិ​ក្លីកូហ្សែន​ក្នុង​ថ្លើម ហើយ​បើ​ជាតិ​ក្លីកូហ្សែន​អស់​នោះ វា​ងាយ​នឹង​បណ្ដាល​ឲ្យ​កើត​អាការ​ហេវហត់​បណ្ដាល​ឲ្យ​រាងកាយ​ត្រូវ​ទាមទារ​ ការ​ផ្គត់ផ្គង់​ថាមពល​ឆាប់​ជាង​ធម្មតា​ដើម្បី​ឲ្យ​បាត់​ឃ្លាន។ ពេល​យើង​កំពុង​ឃ្លាន​ល្អ​បំផុត​គឺ​ត្រូវ​រក​អាហារ​មក​ទទួល​ទាន។ យើង​មាន​អារម្មណ៍​ថា​មិន​ឃ្លាន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​មិន​ត្រូវ​ការ​អាហារ​ពេលព្រឹក​ទេ ឬ​ថា​ការ​ហូប​អាហារ​ពេលព្រឹក គឺ​មិន​មាន​ប្រយោជន៍​នោះ​​ក៏​មិន​ចង់​ដែរ។

យើង​អាច​ប្រើ​កម្លាំង​បាន​រយៈពេល​ប៉ុនណា គឺ​អាស្រ័យ​លើ​ពេល​វេលា​ដែល​យើង​ហូប​លើក​ចុងក្រោយ និង​ចំនួន​អាហារ​ដែល​បាន​ទទួលទាន ព្រមទាំង​ការ​បញ្ចេញ​កម្លាំង​ដល់​កម្រិត​ណា។ ចំពោះ​មូលដ្ឋាន​ពេល​ល្ងាច​របស់​យើង​កាន់​តែ​វែង ឬ​យើង​ប្រើ​កម្លាំង​កាន់តែ​ច្រើន​នោះ រាងកាយ​នឹង​ត្រូវ​ការ​ថាមពល​កាឡូរី​កាន់​តែ​ឆាប់។

អាហារ​ស្រាលៗ​ដែល​មាន​ផ្លែឈើ ទឹកដោះគោ​ជូរ ទឹក​ផ្លែឈើ នឹង​ល្អ​បំផុត​សម្រាប់​ការ​ចាប់​ផ្ដើម​ថ្មី។ បើ​យើង​មិន​មាន​ពេល​ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក ឬ​អាហារ​លឿន​ដូច​នំ​ប៊័រ​សណ្ដែក​អាំង​ជាដើម​នោះ​យើង​អាច​យក​អាហារ (ហូប​ភ្លាមៗ​បាន) ដាក់​ហូប​តិចៗ​ពេល​ជិះ​រថយន្ត​ជាដើម៕

ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ  ឆ្នាំទី៖ ១៥  លេខ​៖ ៤៥៩
ចេញ​ផ្សាយ​៖ ថ្ងៃ​ទី១១-២០ ខែ​មិថុនា ឆ្នាំ​២០០៩

អត្ថបទដកស្រង់​ពី: ប្រជាប្រិយ     Tags: បន្លែ, ផ្លែឈើ, ព្យាបាលជម្ងឺ, សុខភាព, អាហារ
No Comment Yet   

Intel បង្កើត​កម្មវិធី «My Family PC»

Posted by admin on Tuesday, June 23rd 2009   

Digg it

Bookmark it

Stumble it

ផ្ញើរទៅមិត្តភក្តិ

23
Jun

ភ្នំពេញ៖ ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៩ កន្លង​មក​ថ្មីៗ​នេះ​ក្រុមហ៊ុន​ Intel និង​ដៃគូ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​បាន​ប្រកាស​បើក​ឲ្យ​ដំណើរការ​នូវ ​កម្មវិធី «My Family PC» ដើម្បី​ជួយ​ជំរុញ​ដល់​លទ្ធភាព​ទទួល​បាន​ការ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុង​ តម្លៃ​សមរម្យ​នៅ​សហគមន៍​ក្នុង​ស្រុក។ កម្មវិធី​នេះ​មិន​ត្រឹមតែ​ផ្ដល់​ជូន​ឱកាស​ល្អ”​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​កុំព្យូទ័រ PC និង​កុំព្យូទ័រ​យួរ​ដៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ជូន​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ដល់​អតិថិជន​ កម្ពុជា។ បន្ថែម​ពី​លើ​កម្មវិធី​នេះ កម្មវិធី​ទាក់ទង​នឹង​ចំណេះដឹង​ក៏​ត្រូវ​បង្កើត​ឡើង​សម្រាប់​សិស្សានុសិស្ស និង​និស្សិត​នៅ​ក្នុង​សហគមន៍​ផង​ដែរ​ដែល​មាន​ឈ្មោះ​ថា IT Wiz National Contest បង្កើត​ឡើង​អម​ជាមួយ​នឹង​ការ​សម្ដែង​ចល័ត​ដែល​រៀបចំ​ឡើង​នៅ​តាម​ទីផ្សារ​លក់ ​ទំនិញ​ធំៗ និង​មហាវិទ្យាល័យ​នានា​នៅ​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស។

លោក Thieu Phoung Nam នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ឥណ្ឌូចិន​របស់​ក្រុមហ៊ុន Intel បាន​មាន​ប្រសាសន៍​ថា «នៅ​ក្នុង​សង្គម​បច្ចុប្បន្ន កុំព្យូទ័រ PC និង​អ៊ីនធឺណិត​កំពុង​តែ​ក្លាយ​ជា​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​លំដាប់​ទី​៤​ បន្ទាប់​ពី​អគ្គិសនី ទឹក និង​ហ្គាស»។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «ក្នុង​នាម​ជា​ឧស្សាហកម្ម ICT នាំមុខ​គេ Intel តែងតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​នូវ​ផលិតផល និង​បច្ចេកវិជ្ជា​ថ្មី​ទំនើប​បំផុត​ក្នុង​តម្លៃ​សមរម្យ​ដល់​អតិថិជន​ក្នុង​ ស្រុក​ដើម្បី​ជួយ​ជំរុញ​ការ​ទទួល​បាន​ការ​ប្រើប្រាស់​​កុំព្យូទ័រ​ក្នុង​ តម្លៃ​សមរម្យ ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​គ្រប់​គុណសម្បត្តិ​នៃ​អត្ថប្រយោជន៍​ដែល​នាំ​មក​ ជូន​តាម​រយៈ​បច្ចេកវិជ្ជា​ដើម្បី​បំពេញ​បន្ថែម​តម្រូវ​ការ​រស់នៅ​របស់​ ពួកគាត់»។

ជាមួយ​កម្មវិធី​នេះ​ដែរ អតិថិជន​ក្នុង​ស្រុក​អាច​រីករាយ​ជាមួយ​នឹង​ឈុត​កុំព្យូទ័រ​ពិសេសៗ​គួរ​ឲ្យ​ ចាប់អារម្មណ៍​ដែល​មាន​តម្លៃ​ចាប់​ពី​២៩៩​ដុល្លារ ដោយ​មាន​បំពាក់​នូវ​ផលិតផល និង​បច្ចេកវិជ្ជា​របស់ Intel ទំនើប​បំផុត​រួម​មាន Intel® AtomTM Processors តូច​បំផុត​លើ​លោក Intel® Pentium® processors Intel​® CoreTM 2Duo និង CoreTM 2 Quad Processors។ បច្ចេកវិជ្ជា​ទំនើប​ទាំង​នេះ​អាច​បំពាក់​នៅ​ក្នុង​កុំព្យូទ័រ​ប្រើប្រាស់​ជា ​ប្រចាំ​គ្រប់​ប្រភេទ​ចាប់​តាំង​ពី​ការ​ប្រើប្រាស់​មូលដ្ឋាន​ដូចជា អ៊ីនធឺណិត​រហូត​ដល់​កម្មវិធី​អនុវត្ត​សំខាន់ៗ​ផ្សេង​ទៀត។ បច្ចេកវិជ្ជា​នៃ​ផលិតផល​ទាំងនេះ​មាន​ដូចជា dual-core CoreTM 2Duo និង four-core CoreTM 2 Quad Processors ដោយ​ផ្អែក​លើ​បច្ចេកវិជ្ជា ៤៥nm processors ទំនើប​បំផុត​របស់​ Intel ដើម្បី​ផ្ដល់​នូវ​ការ​ប្រើប្រាស់​ដ៏​លេចធ្លោ និង​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​ទទួល​បាន​តម្លៃ​សមរម្យ នៅ​ពេល​អតិថិជន​ទិញ​ផលិតផល​នឹង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ក្នុង​កម្មវិធី​ ចាប់​ឆ្នោត​ផ្សងសំណាង​ឈ្នះ​រង្វាន់​​ដ៏​អស្ចារ្យ​រួម​មាន កុំព្យូទ័រ​យួរ​ដៃ ទូរទស្សន៍ LCD 32 អ៊ីញ ម៉ាស៊ីន​ថត​ឌីជីថល Sony, Flash drives 2GB និង​ឆត្រ​ម៉ាក Intel ជា​ច្រើន​រង្វាន់។ ក្នុង​ករណី​អតិថិជន​ត្រូវ​ការ​ចាំបាច់​នូវ​កម្ចី​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ អាច​ទិញ​ផលិតផល​ល្អៗ​ទាំង​នេះ​បាន ធនាគារ​អេស៊ីលីដា និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត រង់ចាំ​ជួយ​ជានិច្ច៕

ប្រភព​ព័ត៌មាន​៖ កាសែត​រស្មី​កម្ពុជា  ឆ្នាំទី៖ ១៧  លេខ​៖ ៤៩២៦
ចេញ​ផ្សាយ​៖ ថ្ងៃច័ន្ទ ទី២១ ខែ​មិថុនា ឆ្នាំ​២០០៩

អត្ថបទដកស្រង់​ពី: ផ្សេងៗ     Tags: បច្ចេកវិទ្យា, ពត៏មាន, រស្មីកម្ពុជា
No Comment Yet   
« Older Entries
feeds
អានអត្ថបទនៅលើទំព័រនេះតាមរយះសេវា RSS !
អានអត្ថបទតាមរយះ Email របស់​អ្នក

អ្នកឧបត្ថមដល់​ទំព័រនេះ

Free Web Hosting
  • អត្ថបទថ្មីៗ
  • អត្ថបទពេញនិយម

  • យោបល់​ថ្មីៗ
  • ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប៉ុន្មាន​គ្រប់គ្រាន់?
  • Intel បង្កើត​កម្មវិធី «My Family PC»
  • ទឹក​ផ្លែ​ឈើ​ពេញ​និយម​របស់​ស្ត្រី​ដែល​ស្រឡាញ់​សុខភាព
  • ទម្លាប់​ល្អ​សុខភាព​ល្អ
  • រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទភ្នំ​បាក់​ខែង​
  • មាស សុខ​សោភា ចេញពី M ទៅ​សាន់ដេ​
  • ខ្ញី​ផ្ដល់​ថាមពល​ខ្លាំង
  • អ្នក​ទទួល​ពានរង្វាន់​ពិភពលោក​អាយុ​១៦​ឆ្នាំ ពន្យល់​ពី​របៀប​ផលិត​ប្រេង​ម៉ាហ្សូត​ល្ហុងខ្វង
  • មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដេក​មិន​លក់
  • ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ នាំ​មក​ប្រើ​នៅ​កម្ពុជា
  • ស្រស់ស្រូប​អាហារ​ពេលព្រឹក​ប៉ុន្មាន​គ្រប់គ្រាន់?
  • Intel បង្កើត​កម្មវិធី «My Family PC»
  • អាហារ​រក្សា​បេះដូង
  • ៨​វិធី​ ធ្វើ​ឲ្យ​ដេក​លក់​ស្រួល​បាត់​កង្វល់
  • ពិធីបេះផ្កាស្លាក្នុងមង្គលការខ្មែរ
  • ទឹក​ផ្លែ​ឈើ​ពេញ​និយម​របស់​ស្ត្រី​ដែល​ស្រឡាញ់​សុខភាព
  • ចេក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?
  • ពិធីបំបួសនាគ
  • ក្រមុំចូលម្លប់
  • មាស សុខ​សោភា ចេញពី M ទៅ​សាន់ដេ​
  • វណ្ណឌ… in មាន់អាំងគ្រ…
  • ៨​វិធ… in ៨​វិធី​ ធ្វើ…
  • Myhouse in ផ្លែ​ល្ពៅ​ម…
  • លីប៊ុ… in ៨​វិធី​ ធ្វើ…
  • khmerbird in ក្រមុំចូលម្…
  • តារា in ពិធីក្រមុំច…

ស្រង់​ពី​ទស្សនាវដ្តី​

    • ខ្មែរអប្សរា (1)
    • ប្រជាប្រិយ (16)
    • ផ្សេងៗ (9)
    • អង្គរធំ (2)
    • អាពាហ៏ពិពាហ៏ (8)

អ្នកកំពុងទស្សនា

    • 1 User Online
    • Users: 1 Guest

ចំនូន​អ្នក​ទស្សនា


  • extenze






s

ស្វែងរកប្រធានបទ

កោះ​សន្តិភាព គួរយល់​ដឹង ចូលម្លប់ ជម្ងឺទឹកនោមផ្អែម ដំបូន្មាន តារាចំរៀង ទេសចរណ៌ ទំនៀមទំលាប់ បច្ចេកវិទ្យា បន្លែ បន្លៃ បេះ​ដូង ប្តីប្រពន្ធ ប្រជាប្រិយ ប្រពៃណី ប្រាសាទបូរាណ ផលិតកម្ម M ផ្លែឈើ ផ្លែ​ឈើ ពត៌មាន ពត៏មាន ពត៏មានសិល្បះ ពិធីបុណ្យខ្មែរ ព្យាបាលជម្ងឺ ព្យា​បាល​ជម្ងឺ មាស សុខសោភា រមនីយដ្ឋាន រស្មីកម្ពុជា រស្មីកម្ព្ុជា រឿង​ព្រេង វិជ្ជាធ្វើម្ហូប សុខភាព សុខ​ភាព សុភមង្គល ស្នេហា ស្រ្តី អង្គរធំ អប់រំ អប់​រំ អាពាហ៏ពិពាហ៏ អាហារ

Copyright © 2008 Online Khmer Magazine Home | SiteMap | Link | Achive | Top Rate | About Us

Member of: PC Tips For Khmer | Khmer Temples Guide | Khmer Resorts Guide